ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 20, 2012

វិញ្ញាសាត្រៀមប្រឡងផ្សេងៗ

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 18, 2012

Hypothesis Testing and SPSS for friend

                                 please click here 


ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 18, 2012

ដំណោះស្រាយលើវិញ្ញាសាត្រៀម

click for download

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 7, 2012

វិញ្ញាសារសមីការឌីផេរ៉ង់ស្យែលសម្រាប់ត្រៀមប្រឡង


ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 5, 2012

ចូរស្រាយបញ្ជាក់បញ្ហាខាងក្រោម

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 4, 2012

កំណត់រកម៉ូឌុលនិងអាគុយម៉ង់ចំនួនកុំផ្លិច

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែកក្កដា 1, 2012

វិញ្ញាសាគណិតប្រឡងឆមាសទី២(ឆ្នាំទី៤)

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែមិថុនា 28, 2012

វីធីសាស្រ្ត Interatio ជាក់លាក់ (ម៉ាទ្រីស)

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែមិថុនា 28, 2012

មេរៀនទ្រឹស្តីរង្វាស់

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែមិថុនា 28, 2012

វិញ្ញាសាគណិតវិទ្យាត្រៀមប្រឡងចូលសាកលវិទ្យាល័យ

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែមិថុនា 28, 2012

Proof Integral csc(x)

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែ​ឧសភា 16, 2012

ត្រៀមប្រឡងទៅសិក្សានៅបរទេស!!

សូមចុចត្រង់នេះសម្រាប់  (Free download)

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែ​ឧសភា 15, 2012

សំណង់គ្រឹះធរណីមាត្រ!!

 

  • ធរណីមាត្រមូលដ្ឋានសំរាប់ថ្នាក់ទី៨

Free download សំណង់គ្រឹះធរណីមាត្រ!!

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែ​ឧសភា 14, 2012

បុណ្យភ្ជុំបិណ្ឌ

  • បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

Bun-phumben2.jpg

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។

រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :

  1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
  2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
  3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។

បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : “ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។

ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

  1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
  2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
  3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌ បាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល)។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

 

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។

នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។

នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕

ប្រភពពត៌មាន

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែ​ឧសភា 14, 2012

កាកបាទក្រហមកម្ពុជា

សាវតា

កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ កាកបាទក្រហមកម្ពុជាដែលបាន បង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ថាជាជំនួយការអាជ្ញាធរ សាធារណៈក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម បានទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៦០ និងត្រូវបញ្ចូលជាសមាជិកសហព័ន្ធអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៦០។ យ៉ាងណាក៏ដោយ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រាល់សកម្មភាពកាកបាទក្រហមកម្ពុជា ត្រូវផ្អាកទាំងស្រុង

ហើយអសនៈរបស់កាកបាទក្រហមកម្ពុជានៅឯមហាសន្និបាតសហព័ន្ធអន្ដរជាតិ ត្រូវទុកឱ្យ នៅទំនេរ។ នៅចន្លោះឆ្នាំ ១៩៧៩ និង ១៩៩៤ កាកបាទក្រហមកម្ពុជាបានបាត់បង់នូវឯកភាព របស់ខ្លួនដោយ សារការប្រកួតប្រជែងបង្កើតសមាគមរបស់ក្រុមនីមួយៗ នៅក្នុងតំបន់កាន់កាប់របស់ពួកគេ។ យ៉ាងណាក៏ដោយ សមាគមជាតិក៏បានបង្រួបបង្រួម ហើយសហព័ន្ធក៏ទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅក្នុង ចលនាឡើងវិញ។

ចាប់តាំងពីមានការបង្រួបបង្រួមនៅឆ្នាំ ១៩៩៤ កាកបាទក្រហមកម្ពុជា បានឆ្លងកាត់ជាច្រើនដំណាក់កាលនៃ ការអភិវឌ្ឍស្ថាប័ន និងកំណែទម្រង់។ មហាសន្និបាតចំនួន ៤ លើក បានរៀបចំឡើង ដោយមានការបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការកណ្ដាលសម្រាប់អាណត្ដិរយៈពេល ៤ ឆ្នាំ ដោយមានព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្ដិយស តាំងពីឆ្នាំ ១៩៩៤។

ថ្វីបើមានឧបសគ្គនៃផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុក៏ដោយ ក៏កាកបាទក្រហមកម្ពុជា ព្យាយាមប្រឹងប្រែង អភិវឌ្ឍខ្លួនឯង ដោយមានការគាំទ្រពីសំណាក់សហព័ន្ធអន្ដរជាតិ អាយ.ស៊ី.អរ.ស៊ី. ដៃគូសហប្រតិបត្ដិការ និង សមាគមជាតិជាដៃគូ នៅក្នុងតំបន់ និងទូទាំងពិភពលោក។ កាកបាទក្រហមកម្ពុជា បានអនុវត្ដយ៉ាងជោគជ័យនូវ ផែនការយុទ្ធសាស្ដ្រ ៣ ឆ្នាំ (១៩៩៨-២០០០) របស់ខ្លួន។ ផែនការអភិវឌ្ឍលើកទី ២ ដែលមានរយៈពេល ៥ ឆ្នាំ បានកសាងឡើង នៅឆ្នាំ ២០០១ និងបានកែសម្រួលនៅឆ្នាំ ២០០២។ នៅក្នុងឆ្នាំ ២០០៣ កាកបាទក្រហមកម្ពុជា បានកសាងយុទ្ធសាស្ដ្រ ២០០៣-២០១០។ ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ បានឡាយ ព្រះហស្ដលេខា ព្រះរាជក្រឹត្យចំនួនពីរ រួមមាន ព្រះរាជក្រឹត្យ ស្ដីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា និង ព្រះរាជក្រឹត្យស្ដីពីការប្រើប្រាស់ និងការការពារបដិរូបសញ្ញាកាកបាទក្រហម នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ផ្ដល់កម្មវិធីជាច្រើនប្រភេទ រួមមាន ការងារថែទាំសុខភាពនៅតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្ដរាយនិងការត្រៀមបង្ការគ្រោះ មហន្ដរាយ នៅទូទាំងប្រទេស។ ការផ្ដល់សេវាកម្មទាំងនេះ បានចូលទៅដល់សហគមន៍តាមរយៈបណ្ដាញសាខាដ៏ ទូលំទូលាយ គ្របដណ្ដប់ ២៤ ខេត្ដ-រាជធានី ដោយមានសមាជិកចំនួន ១២៦.៣១៨ នាក់ អ្នកស្ម័គ្រចិត្ដចំនួន ១០.៤៨៥ នាក់ និងយុវជនកាកបាទក្រហម ចំនួន ១៣.៥៤១ នាក់ ដែលពួកគេកំពុងផ្ដល់សេវាកម្ម និងអនុវត្ដគម្រោងនានា ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងប្រទេស។

ទស្សនវិស័យ និង បេសកកម្ម

ទស្សនវិស័យ

ចូលរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ

បេសកកម្ម

ជាសមាគមជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បី បន្ដជួយដល់ជនរងគ្រោះបំផុត តាមរយៈ៖(១) ការគ្រប់គ្រងគ្រោះមហន្តរាយ(២) សុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ និង
(៣) ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។ក្នុងគោលបំណងសម្រេចឱ្យបាននូវទស្សនវិស័យ និងបេសកកម្មខាងលើនេះ កាកបាទក្រហមកម្ពុជា បានកំណត់ទិស យុទ្ធសាស្ត្រ ចំនួន ៤  គឺ៖

  • ទិសយុទ្ធសាស្ត្រទី ១

រួមចំណែកសង្គ្រោះជីវិត កសាងភាពធន់មាំទៅនឹងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ តាមរយៈសកម្មភាពនៅក្នុង វិស័យស្នូល គ្រប់គ្រងគ្រោះមហន្តរាយ។

  • ទិសយុទ្ធសាស្ត្រទី ២

រួមចំណែកកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លង និងអន្តរាគមន៍សុខភាព គ្រាអាសន្ន  តាមរយៈសកម្មភាពនៅក្នុងវិស័យស្នូល សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍។

  • ទិសយុទ្ធសាស្ត្រទី ៣

លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា តាមរយៈ សកម្មភាពនៅក្នុងវិស័យស្នូល លើកកម្ពស់គោលការណ៍គ្រឹះ  និងតម្លៃមនុស្សធម៌របស់ចលនា។

  • ទិសយុទ្ធសាស្ត្រទី ៤

ធានាពង្រឹងការរក្សាកិត្តិនាម កិត្យានុភាពកាកបាទក្រហមកម្ពុជាជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌  តាមរយៈសកម្មភាពនៅក្នុងវិស័យស្នូល អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

បញ្ហាអន្តរវិស័យ

សមាជិក-សមាជិកា  អ្នកស្ម័គ្រចិត្ត  យេនឌ័រ  យុវជន  ការកសាងសមត្ថភាព  និងការស្វែងរកការគាំទ្រ។

ការបរិយាយអំពីទម្រង់យុទ្ធសាស្ត្រ

វិស័យស្នូលទាំង ៣៖ គឺការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុង សហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា គឺជាការបំពេញការងារប្រចាំថ្ងៃ ដែលមានអាទិភាពដូចៗគ្នា ដើរព្រមៗគ្នា ហើយវិស័យទាំង ៣ នេះ ធ្វើបានតិច ឬច្រើន បានកាន់តែល្អ ឬមិនបាន  បានឆ្ងាយឬទេ គឺអាស្រ័យលើកម្រិត អាចធ្វើបាននៅក្នុងការពង្រឹងវិស័យស្នូលទី ៤ ដែលជាគ្រឹះ។

វិស័យស្នូលទី ៤៖ អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន ប្រៀបដូចជាគ្រឹះរបស់ផ្ទះ ដែលត្រូវតែរឹងមាំ ហើយសម្រាប់ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ គឺជាការចុះជ្រៅដល់មូលដ្ឋាន នៅជាមួយប្រជាជន ដឹងសុខ-ទុក្ខប្រជាជន  ជួយសង្គ្រោះ សម្រាលទុក្ខលំបាករបស់ប្រជាជនបានទាន់ពេលវេលា។បញ្ហាអន្តរវិស័យ៖ សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត ការស្វែងរកការគាំទ្រ យេនឌ័រ យុវជនកាកបាទក្រហម និង ការកសាងសមត្ថភាព គឺជាកម្លាំងចលករ និងកត្តាគន្លឹះផ្សេងៗទៀត ដែលជាធាតុផ្សំត្រូវតែមានជាចាំបាច់មិនអាចខ្វះបានឡើយ ហើយត្រូវតែផ្ដោតការយកចិត្ដទុកដាក់នៅក្នុងគ្រប់សកម្មភាពនៃវិស័យស្នូលទាំង ៤។ក្នុងការកសាងផែនការអភិវឌ្ឍជារួម ក៏ដូចជាក្នុងការកសាងផែនការយុទ្ធសាស្ត្រ តាមវិស័យជាក់លាក់ ឬកម្មវិធី និងគម្រោងជំនាញណាមួយនោះ គណៈអភិបាល និងក្រុមប្រតិបត្តិនៅថ្នាក់កណ្ដាល សាខា អនុសាខា រួមទាំងក្រុមកាកបាទក្រហមនៅតាមឃុំផង ត្រូវតែយកចិត្ដទុកដាក់លើបញ្ហាអន្តរវិស័យទាំងនេះ។

រចនាសម្ព័ន្ធនៃកាកបាទក្រហមកម្ពុជា

ធម្មនុញភាព

លក្ខន្តិកៈបច្ចុប្បន្នរបស់ កក្រក កំណត់អំពីរចនាសម្ព័ន្ធរបស់ កក្រក នៅទីស្នាក់ការកណ្តាលដូចខាងក្រោម៖ មហាសន្និបាត គឺជាអំណាចកំពូល ដែលប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តង។ មហាសន្និបាតតំណាងឱ្យ កក្រក ទូទាំងប្រទេស។

នៅក្នុងមហាសន្និបាតមានសមាសភាពដូចតទៅ៖

  • សមាជិកទាំងអស់នៃគណៈកម្មាធិការកណ្តាល
  • ប្រធានរបស់គណៈកម្មាធិការសាខា
  • តំណាងរបស់គណៈកម្មាធិការសាខា (ដែលជ្រើសរើសតាំងដោយ សមូហភាព របស់ គណៈកម្មាធិការសាខា) មានចំនួនសមស្រប ទៅតាម ចំណាត់ថ្នាក់ នៃ ប្រភេទសាខា និង តាមការកំណត់ របស់ គណៈកម្មាធិការកណ្តាល នៃ អាណត្តិនីមួយ
  • តំណាងសមាជិកភាព ១ (មួយ) រូបមកពីស្ថាប័ននីមួយៗ

មហាសន្និបាតវិសាមញ្ញអាចប្រជុំបានតាមគំនិតផ្ដួចផ្ដើមរបស់ប្រធាន ឬដោយមតិភាគច្រើននៅក្នុងគណៈកម្មាធិការកណ្តាល ឬដោយមានសំណើ ១ភាគ៣ (មួយភាគបី) នៃចំនួនសមាជិកដែលបានចូលរួមប្រជុំក្នុងមហាសន្និបាតលើកចុងក្រោយបង្អស់។

គណៈកម្មាធិការកណ្តាល គឺជាអង្គភាពដែលអភិបាល កក្រក នៅក្នុងចន្លោះពេលពី មហាសន្និបាតមួយ ទៅ មហាសន្និបាតមួយទៀត។

គណៈកម្មាធិការកណ្តាលមានសមាសភាពដូចតទៅ៖

  • ប្រធាន ១រូប  អនុប្រធាន ២រូប  អគ្គហេរញ្ញិក ១រូប
  • សមាជិក ១៩រូប ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាត
  • សមាជិក ១រូប ដែលត្រូវបានជ្រើសរើសដោយ សន្និបាតយុវជនកាកបាទក្រហមកម្ពុជា និង ស្របតាមអាណត្តិ គណៈកម្មាធិការកណ្ដាល
  • មហាសន្និបាតជ្រើសរើស សមាជិកបម្រុងចំនួន ៣ (បី)រូប ទុកសម្រាប់ជំនួសនរណាម្នាក់ នៅក្នុងចំណោមសមាជិកទាំង ២៤ (ម្ភៃបួន)រូប នៅពេលមានការចាំបាច់ មុនដល់ពេលប្រជុំមហាសន្និបាតលើកក្រោយទៀត។

អាណត្តិបំពេញការងាររបស់សមាជិកគណៈកម្មាធិការកណ្ដាលមានរយៈពេល ៤ឆ្នាំ។

ប្រធាន ជាអ្នកកាន់តំណែងខ្ពស់ជាងគេបំផុតរបស់កាកបាទក្រហមកម្ពុជា និងជាអ្នកទទួលខុសត្រូវចំពោះមុខមហាសន្និបាត។ ប្រធានកាកបាទក្រហមកម្ពុជា បំពេញការងារទៅតាមអំណាចរបស់មហាសន្និបាត និងគណៈកម្មាធិការកណ្ដាល ដើម្បីធ្វើជាមគ្គុទ្ទេសក៍កិច្ចការរបស់ កក្រក ឱ្យបានសមស្របតាមសេចក្តីសម្រេចចិត្តទាំងឡាយដែលបានដាក់ចេញ និងដើម្បីធានាឱ្យបានថា ការងាររបស់ កក្រក រលូនល្អ និងមានប្រសិទ្ធភាព។
គណៈកម្មាធិការហិរញ្ញកិច្ច គឺជាគណៈកម្មាធិការប្រឹក្សាផ្តល់យោបល់ជូនគណៈកម្មាធិការកណ្ដាល ដែលមានសមាសភាព ប្រធាន ១រូប និងសមាជិកចំនួន ៥រូប (គិតទាំង អគ្គហេរញ្ញិក) ដែលជ្រើសតាំងដោយគណៈកម្មាធិការកណ្ដាល សម្រាប់រយៈពេល ៤ឆ្នាំ។

ក្រុមប្រតិបត្តិដឹកនាំដោយអគ្គលេខាធិការមួយរូប ដែលជាប្រធាននៃបុគ្គលិកប្រតិបត្តិ ដែលធ្វើការពេញម៉ោងជូន កក្រក។ អគ្គលេខាធិការបំពេញមុខនាទីរបស់ខ្លួននៅក្រោមអំណាចរបស់គណៈកម្មាធិការកណ្ដាល និងប្រធាន។

អគ្គលេខាធិការត្រូវរៀបចំបង្កើតរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ដាក់ជូនគណៈកម្មាធិការកណ្ដាលពិនិត្យ និងសម្រេច។

ក្នុងការអនុវត្តការងារ អគ្គលេខាធិការ មានអគ្គលេខាធិការដ្ឋាន នាយកនៃនាយកដ្ឋានទាំង៥ និងការិយាល័យផ្សេងៗទៀត ព្រមទាំងបុគ្គលិក ជាជំនួយការ។

លក្ខន្តិកៈរបស់ កក្រក កំណត់អំពីរចនាសម្ព័ន្ធសាខា អនុសាខា និងក្រុម ដូចខាងក្រោម៖

សាខា (រាជធានី-ខេត្ត)

គណៈកម្មាធិការកណ្ដាលបង្កើតសាខានៅទូទាំងប្រទេសកម្ពុជា ហើយប្រគល់អាណត្តិ  និងការទទួលខុសត្រូវជូនសាខានីមួយៗ សមស្របតាមការងារចាត់តាំង និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ទៅតាមរដ្ឋបាលដែនដី រាជធានី-ខេត្ត។
អនុសាខា (ក្រុង-ស្រុក-ខណ្ឌ)

គណៈកម្មាធិការសាខាបង្កើតអនុសាខានៅក្នុងក្រុង-ស្រុក-ខណ្ឌ ហើយប្រគល់អាណត្តិ  និងការទទួលខុសត្រូវជូន ដល់អនុសាខានីមួយៗ សមស្របតាមការងារចាត់តាំង និង សកម្មភាព របស់ កាកបាទក្រហមកម្ពុជា ទៅតាមរដ្ឋបាលដែនដីក្រុង-ស្រុក-ខណ្ឌ។ ក្នុងក្រុង-ស្រុក-ខណ្ឌមួយ មានអនុសាខាតែមួយប៉ុណ្ណោះ ដែលអាចធ្វើប្រតិបត្តិការបាន។ អនុសាខាត្ រូវធ្វើការនៅក្នុងការិយាល័យ ដែលទទួលបានការយល់ព្រម ពី គណៈកម្មាធិការសាខា និង ត្រូវដាក់ស្លាកសញ្ញាដែលមានបដិរូបកាកបាទក្រហមជាលក្ខណៈសម្គាល់ (យោងតាមមាត្រាទី ១០ នៃ ព្រះរាជក្រឹត្យ ស្តីពី ការទទួលស្គាល់កាកបាទក្រហមកម្ពុជា)។
ក្រុម (ឃុំ សង្កាត់)

តាមមាត្រាទី ២៤ នៃលក្ខន្តិកៈគណៈកម្មាធិការអនុសាខា ត្រូវបង្កើតក្រុមកាកបាទក្រហម នៅតាមឃុំ សង្កាត់ ដោយកំណត់រដ្ឋបាលដែនដី របស់ក្រុមនីមួយៗ និងប្រគល់ការទទួលខុសត្រូវជូនក្រុមនីមួយៗ សមស្របតាមការងារចាត់តាំង និង សកម្មភាពកាកបាទក្រហមកម្ពុជា នៅក្នុងមូលដ្ឋាននោះ។ ក្នុងឃុំ សង្កាត់មួយ មានក្រុមកាកបាទក្រហមតែមួយប៉ុណ្ណោះ ដែលអាចធ្វើប្រតិបត្តិការបាន។ ក្រុមកាកបាទក្រហម ត្រូវធ្វើការនៅក្នុងការិយាល័យដែលទទួលបានការយល់ព្រមពីគណៈកម្មាធិការសាខា និង ត្រូវដាក់ស្លាកសញ្ញា ដែលមានបដិរូបកាកបាទក្រហមជាលក្ខណៈសម្គាល់ (យោងតាមមាត្រាទី ១០ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា)។

 

មួលដ្ឋានច្បាប់

មួលដ្ឋានច្បាប់ របស់កាកបាទក្រហមកម្ពុជា រួមមាន ៖

  • លក្ខន្តិកៈ ដែលបានពិនិត្យ កែសម្រួលជាថ្មី នូវលក្ខន្តិកៈមានស្រាប់ ឱ្យស្របតាមនិយាមអន្តរជាតិដោយមានជំនួយពីទីប្រឹក្សាច្បាប់របស់កាកបាទក្រហមដាណឺម៉ាក និងឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិនៅខែ ធ្នូ ឆ្នាំ១៩៩៩ និងត្រូវអនុម័តដោយមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០០ ។ លក្ខន្តិកៈនេះ បានកំណត់ច្បាប់នូវរចនាសម្ព័ន្ធរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ជាន់ថ្នាក់ ហើយបានកំណត់ច្បាប់នូវតួនាទីអភិបាល ដែលដាច់ស្រឡះពីតួនាទីរបស់ក្រុមប្រតិបត្តិ។

  • វិធាននៃនីតិក្រម ដែលជាកម្រងនៃបទប្បញ្ញត្តិ និងវិធាននានាតម្រង់ទិសសម្រាប់អនុវត្តលក្ខន្តិកៈ។

  • ច្បាប់ដែលតំណាងដោយ ព្រះរាជក្រឹត្យ ២ គឺ ៖ ព្រះរាជក្រឹត្យ ទី១ ស្ដីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា ព្រះរាជក្រឹត្យ ទី ២ ស្ដីពីការប្រើប្រាស់ ការការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែល ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខានៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០០២។

  • អនុសញ្ញាក្រុងហ្សឺណែវទាំង ៤ ឆ្នាំ ១៩៤៩ និងពិធីសារបន្ថែម ២ ឆ្នាំ ១៩៧៧ និងរាល់បណ្តាកិច្ចព្រមព្រៀង និងអនុសញ្ញានានាដែលស្ថិតនៅក្នុងចង្កោមច្បាប់មនុស្សធម៌អន្តរជាតិ។

  • លក្ខន្តិកៈរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលក្នុងនោះមានខ្លឹមសារ កំណត់ថាកាកបាទក្រហមកម្ពុជាក៏ដូចជាសមាភាគដទៃទៀតរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមដែរ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិ គឺៈ ភាពជាមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និង សកលភាព

បដិរូប និង ច្បាប់ជាតិ

កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា

កាកបាទក្រហម អឌ្ឍចន្ទក្រហម លើផ្ទៃពណ៌ស គឺជាបដិរូបដែលមានគេទទួលស្គាល់ច្រើននៅលើ ពិភពលោក។ ក្នុងន័យជាសញ្ញាអន្ដរជាតិនៃអព្យាក្រឹតភាព និងការការពារ បដិរូបនេះ ក៏ជានិមិត្ដរូបនៃគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ដ និងសកលភាព។ អ្វីដែលគេមិនសូវដឹងនោះ គឺអំពីការប្រើប្រាស់បដិរូបនេះ ដែលត្រូវបាន ការពារដោយសន្ធិសញ្ញាអន្ដរជាតិ និងនៅក្នុងប្រទេស កម្ពុជា ការប្រើប្រាស់ និងការពារបដិរូបនេះ ត្រូវបា
ន គ្រប់គ្រងដោយច្បាប់ដ៏តឹងរ៉ឹង។

នៅចុងឆ្នាំ ១៩៩៩ កាកបាទក្រហមកម្ពុជាបានព្រាងច្បាប់ជាតិមួយស្ដីពីការទទួល ស្គាល់កាកបាទក្រហមកម្ពុជាជាផ្លូវការ និងច្បាប់មួយទៀត ដើម្បីធ្វើនិយ័តកម្ម ឱ្យមានការប្រើប្រាស់ និងការពារបដិរូបសញ្ញានេះនៅក្នុងប្រទេស។ ក្រោយពីដំណើរការអស់រយៈពេល ២ ឆ្នាំ នៅពាក់កណ្ដាលឆ្នាំ ២០០២ ច្បាប់នេះត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្ដលេខា អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ លើព្រះរាជក្រឹត្យពីរ ៖ ទីមួយស្ដី ពីការទទួលស្គាល់ កាកបាទក្រហមកម្ពុជា ទីពីរ ស្ដីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម។

អត្ថិភាពនៃច្បាប់ទាំងនេះ មានសារៈសំខាន់ក្រៃលែង មិនចំពោះតែ កាកបាទក្រហមកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់សមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម ជុំវិញពិភពលោកដែលកំពុងដំណើរការឱ្យមានច្បាប់ជាតិមួយ ដែលពង្រឹងមូលដ្ឋានច្បាប់ និងអាណត្ដិនៃសមាគមជាតិនៅក្នុងប្រទេស។ ទន្ទឹមនឹងមូលដ្ឋានច្បាប់ និងអាណត្ដិ ដែលបានអនុម័តដោយព្រះរាជក្រឹត្យ ស្ដីពី ការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការគោរព និងការប្ដេជ្ញាចិត្ដចំពោះ អនុសញ្ញាក្រុងហ្សឺណែវនេះដែរ។
ព្រះរាជក្រឹត្យស្ដីពី ការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ១៦ មាត្រា និង ៨ ជំពូក ដែលចែងអំពីបទប្បញ្ញត្ដិទូទៅ ការប្រើប្រាស់បដិរូបសម្រាប់ការពារ ការប្រើប្រាស់បដិរូបសម្រាប់សម្គាល់ ការប្រើប្រាស់បដិរូបសម្រាប់សមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់បដិរូបកាកបាទ ក្រហម អឌ្ឍចន្ទក្រហម មិនត្រឹមត្រូវ ការចុះបញ្ជីសមាគមជាតិ និក្ខិតសញ្ញា និងឈ្មោះពាណិជ្ជកម្ម ទោសប្បញ្ញត្ដិ និងអវសានប្បញ្ញត្ដិ។
ឆ្លងកាត់ដំណើរការប្រតិបត្ដិច្បាប់ កាកបាទក្រហមកម្ពុជា បានទទួលបទពិសោធន៍ដ៏ប្រសើរ និងបានចូលរួម អនុវត្ដគោលការណ៍ដ៏ល្អប្រពៃ ជាមួយសមាគមជាបងប្អូន ជាពិសេសទៅទៀត ជាមួយសមាគមជាតិ នៅអាស៊ីកណ្ដាល និងអាស៊ីអាគ្នេយ៍។
លោក អាន់តូនី ស្ប៉ាល់តុន ប្រធានសហព័ន្ធអន្ដរជាតិប្រចាំកម្ពុជា បានថ្លែងថា “សមិទ្ធផលនេះ កំណត់បាននូវ ឧទាហរណ៍សំខាន់ៗ សម្រាប់ អ្នកដើរតួមនុស្សធម៌ដទៃទៀត។ ដំណើរការនេះ ចាត់ទុកជាទស្សនវិស័យ ដ៏ចម្បងមួយ សម្រាប់អង្គការមនុស្សធម៌ផ្សេងៗ ព្រោះបានបង្ហាញយ៉ាងច្បាស់ថា យើងអាចកសាងទំនាក់ទំនង ជាផ្លូវការជាមួយរដ្ឋាភិបាល ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ដែលយើងមានអាណត្ដិ ដើម្បីចូលរួមជួយពួកគាត់”។ សន្និសីទការទូត ស្ដីពីការអនុម័តពិធីសារបន្ថែមទីបី បន្ថែមទៅលើ អនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩។ គ្រីស្ដាល់ក្រហម ជាបដិរូបបន្ថែមសម្រាប់ ប្រើជាមួយនឹងកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

សន្និសីទការទូត ស្ដីពីការអនុម័តពិធីសារបន្ថែមទីបី បន្ថែមទៅលើ អនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩។ គ្រីស្ដាល់ក្រហម ជាបដិរូបបន្ថែមសម្រាប់ ប្រើជាមួយនឹងកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

ប្រវត្ដិនៃបដិរូបកាកបាទក្រហម និង អឌ្ឍចន្ទក្រហមអន្ដរជាតិ

១៨២៨
៨ ឧសភា ៖ លោក ហង់រី ឌុយណង់ កើតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
១៨៥៩
២៤ មិថុនា ៖ លោក ហង់រី ឌុយណង់ បានបង្ហាញមុខ និងផ្ដល់ជំនួយសង្គ្រោះដល់អ្នករង របួស នៅសមរភូមិសុលហ្វេរីណូ។
១៨៦១-១៨៦៥ សង្គ្រាមស៊ីវិល លោកស្រី ក្លារ៉ា បាតុន បានចាប់ផ្ដើមចាប់អារម្មណ៍ចំពោះការងារផ្នែក សុខុមាលភាព សម្រាប់អ្នកទោស និងអ្នករបួស។
១៨៦២
លោក ហង់រី ឌុយណង់ បានបោះពុម្ពផ្សាយនូវសៀវភៅ “អនុស្សាវរីយ៍សុលហ្វេរីណូ”។ នៅក្នុងសៀវភៅនោះ លោកបានដាក់បញ្ចូលនូវគោលការណ៍ជួយសង្គ្រោះអ្នករបួសនៅ ពេលសង្គ្រាម។
១៨៦៣
១៧ កុម្ភៈ – កិច្ចប្រជុំក្រុមគណៈកម្មាធិការប្រាំរូបជាលើកដំបូង នៅទីក្រុងហ្សឺណែវ ដើម្បីបង្កើតឱ្យមានការគាំទ្រគោលគំនិតរបស់លោក ហង់រី ឌុយណង់។
១៨៦៤
អនុសញ្ញាស្ដីពីការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃកងទ័ពរបួសនៅសមរភូមិដែនគោក អនុសញ្ញាហ្សឺណែវ បង្កើតឡើងនៅថ្ងៃទី ២២ សីហា ១៨៦៤ ៖ ការទទួលយកនូវទង់ និង កាកបាទក្រហមលើផ្ទៃពណ៌ស ទីមួយប្រើសម្រាប់មន្ទីរពេទ្យនានា រថយន្ដសង្គ្រោះ និងការ ជម្លៀសមនុស្ស ទីពីរប្រើសម្រាប់បុគ្គលអព្យាក្រឹត។
១៩១០
៣០ តុលា ៖ លោក ហង់រី ឌុយណង់ ទទួលមរណៈភាព នៅប្រទេសស្វីស ក្នុងជន្មាយុ ៨២ ឆ្នាំ។
១៩១៩
៥ ឧសភា ជាថ្ងៃបង្កើត សហព័ន្ធអន្ដរជាតិ នៃសមាគមកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។
១៩២៩
អនុសញ្ញាស្ដីពីការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃកងទ័ពរបួស និងជំងឺ នៅសមរភូមិ ដែនទឹក អនុសញ្ញាហ្សឺណែវ បង្កើតឡើងនៅថ្ងៃទី ២៧ កក្កដា ១៩២៩ ៖ ការពារបដិរូប កាកបាទក្រហមលើផ្ទៃស ដែលបង្កើតឡើងដោយការត្រឡប់ពីទង់ជាតិស្វីស និងការចាត់ ចែងឱ្យប្រើ អឌ្ឍចន្ទក្រហម ឬ តោ និងព្រះអាទិត្យក្រហម លើផ្ទៃពណ៌ស។
១៩៤៩
អនុសញ្ញា (១) សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌស្ដីពីកងទ័ពរបួស និងជំងឺ នៅ សមរភូមិដែនគោក អនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩ ៖ ស្ដីពីការការពារ កាកបាទ ក្រហម អឌ្ឍចន្ទក្រហម និង តោ និងព្រះអាទិត្យក្រហម។
១៩៧៧
សន្និសីទការទូត នៅទីក្រុងហ្សឺណែវ បានទទួលយល់ព្រមប្រើប្រាស់នូវពិធីសារបន្ថែមពីរ ទៀត សម្រាប់ការពារជនស៊ីវិល និងជនរងគ្រោះនៅពេលមានសង្គ្រាម និងចូលរួមក្នុង ជម្លោះផ្ទៃក្នុង។
១៩៨០
សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសយក អឌ្ឍចន្ទក្រហម ជាសញ្ញាសម្រាប់សម្គាល់ ជំនួស តោ និងព្រះអាទិត្យក្រហម។
១៩៩០-១៩៩១
សង្គ្រាមនៅឈូងសមុទ្រ សកម្មភាពរបស់ចលនា រួមមានការផ្ដល់អំណោយដល់ជនភៀស ខ្លួន ការការពារជនស៊ីវិល ជំនួយថ្នាំសង្កូវ ការផ្លាស់ប្ដូរជនឈ្លើយសឹក ការចែកចាយទឹក និងស្បៀងអាហារ។
២០០៥
សេចក្ដីថ្លែងការជាផ្លូវការ នៅថ្ងៃទី ៥ ធ្នូ ៖ សន្និសីទការទូត ស្ដីពីការទទួលយល់ព្រមដាក់ ឱ្យប្រើនូវពិធីសារបន្ថែមទីបី បន្ថែមទៅលើអនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩។ គ្រីស្ដាល់ក្រហម ជាបដិរូបបន្ថែមសម្រាប់ប្រើជាមួយនឹងកាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម។

ប្រភពឯកសារ៖ គេហទំព័រ៖កាកបាទក្រហមកម្ពុជា

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែ​ឧសភា 14, 2012

ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ជា ខេត្តមួយ ស្ថិតនៅអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុងរបស់ ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។

ទីតាំងភូមិសាស្ត្រ

ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនវៀតណាម ដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះគឺច្រកព្រំដែនបាវិត ឋិតនៅចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីទីរួមខេត្ដស្វាយរៀង។ ធ្វើដំណើរតាមផ្លូវជាតិលេខ១ចម្ងាយប្រមាណ១២២គីឡូម៉ែត្រពីទីក្រុងភ្នំពេញបាវិតជាច្រកដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ។ ក្រៅពីការបង្កើតជាតំបន់កំសាន្ដហើយ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផល ក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម។ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្ដ ក្នុងខេត្ដនេះ។

រដ្ឋបាលខេត្ត

ខេត្ដស្វាយរៀងមានស្រុកទាំងអស់ចំនួន៧ គឺស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយជ្រំ ស្រុកស្វាយរៀង ស្រុកស្វាយទាប រួមទាំងឃុំទាំងអស់ចំនួន៨០ និង៦៩០ភូមិ។ ខេត្តស្វាយរៀង រួមមាន ៧ស្រុក ៖

ផែនទីខេត្តស្វាយរៀង

ស្រង់ចេញពីវិបសាយៈhttp://km.wikipedia.org/wik

ដាក់ប្រកាស ដោយ ៖ Ding Yieng | ខែ​ឧសភា 6, 2012

សង្ខេបរូបមន្តត្រីកោណមាត្រ

ចំណាត់ក្រុម